ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា រៀបចំអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋនៅភូមិទី៧នៃឃុំរកាខ្នុរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣
(រកាខ្នុរ-ត្បូងឃ្មុំ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំអាហារសាមគ្គីជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិទី៧ នៃឃុំរកាខ្នុរ នៅក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧។
ពិធីនេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅភូមិគ្រឹះរបស់ឯកឧត្តម ស្ថិតនៅក្នុងភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក លោកស្រី ជាអាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី សរុបមានអ្នកចូលរួមចំនួនជាង ៤០០នាក់៕