សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតអប់រំ យុវជន និងកីឡា


(ភ្នំពេញ)៖ នៅសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះ បានប្រារព្ធធ្វើ​ឡើង​នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។ ក្នុងពិធី​នេះក៏មានវត្តមាន​ ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិកា​រ​ប្រចាំការ តំណាង​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ចូលរួម​ផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១