ឯកឧត្ដម​រដ្ឋមន្ត្រី​ ព្រុំ​ សុខា​ និងក្រុមញាតិគ្រួសារ​ បានរៀបចំពិធីសូត្រមន្ត​ បង្សុកូល​ និងចម្រើនបរិត្តឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធឧបាសក​ ព្រុំ​ សុន​ និង​ឧបាសិកា​ ស៊ុន​ យុត ដែលត្រូវជាឪពុកម្តាយ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២៣​ ឯកឧត្ដម​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និងក្រុមញាតិគ្រួសារ​ បាននិមន្តព្រះសង្ឃសូត្រមន្ត​ បង្សុកូល​ និងចម្រើនព្រះបរិត្ត​ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ​ ឧបាសក​ ព្រុំ​ សុន​ និង​ ឧបាសិកា​ ស៊ុន​ យុត​ ដែលត្រូវជាឪពុកម្តាយ ព្រមទាំងជូនចំពោះក្រុមញាតិដែលបានចែកឋានផងដែរ។ ពិធីនេះបានរៀបចំនៅវត្តក្តីកណ្តាល​ ភូមិលេខ៥ សង្កាត់កំពង់លាវ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១