ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសនិងមេដាយការងារជូនមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងចូលរួមពិសាអាហារសាមគ្គី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយស និងមេដាយការងារជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក៏បានចូលរួមពិសាអាហារសាមគ្គីផងដែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាលដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១