សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។ ក្នុងពិធីនេះក៏មានវត្តមានលោកជំទាវ វ៉ាន់ ម៉ារា រដ្ឋលេខាធិការតំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមផងដែរ៕