ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការី នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


សូមជម្រាបជូនថា លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១