ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញផ្ដល់បាឋកថា ស្ដីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ” ជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យក្រចេះ ដែលមានអ្នកចូលរួមប្រមាណជាង៤០០ អង្គ/នាក់


(ក្រចេះ)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យក្រចេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្ដល់បាឋកថា ចែករំលែកបទ ពិសោធន៍ និងចំណេះដឹង ស្តីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ” ដោយ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យក្រចេះ សរុបមានអ្នកចូលរួម ចំនួនប្រមាណជាង៤០០ អង្គ/នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១