ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០១៨-២០២២) និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០១៨-២០២២) និងលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបមានអ្នកចូលរួមចំនួនប្រមាណ៥០នាក់៕