ក្រុមការងារខេត្តក្រចេះ ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
(ឃុំកំពង់ចាម-ក្រចេះ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីបានចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ពិធីបានប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាយាវ ស្ថិតនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុបប្រមាណជាង៦០០នាក់៕