ក្រសួងមុខងារសាធារណៈប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២


(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ បានចូលរួមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាស្រ្តីនៃក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមមានចំនួនប្រមាណជាង ៣០០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១