សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមផងដែរ៕