សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីជាង៤ពាន់នាក់


(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុង ពិធី អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីប្រមាណជាង៤,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងកម្មវិធីនោះក៏មានវត្តមាន ឯកឧត្តម គង់ សុភី​ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១