ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងដោយជោគជ័យ និងវិលត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាព
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ប្រកបដោយជោគជ័យនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់មាតុប្រទេសវិញនៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕