ឯកឧត្តម ព្រុំ សុខា និងក្រុមញាតិគ្រួសារ បានរៀបចំពិធីបុណ្យ​ខួបគម្រប់​១៣ឆ្នាំ​ ឧទ្ទិស​កុសល​ជូនវិញ្ញាណក្ខន្ធឧបាសក​ ព្រុំ​ សុន​


(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារ បានរៀបចំពិធីបុណ្យ​ខួបគម្រប់​១៣ឆ្នាំ​ ឧទ្ទិស​កុសល​ជូនវិញ្ញាណក្ខន្ធឧបាសក​ ព្រុំ​ សុន​ ដែលត្រូវជា​ឪពុកបង្កើត​ នៅវត្តក្តីកណ្តាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១