សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA​ សរុបចំនួន​ ១,០៤៩នាក់


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។ ក្នុងកម្មវិធីនោះ​ក៏មានវត្តមានឯកឧត្ដម​ អែវ​ ប៊ុនថុល​ រដ្ឋលេខាធិកា​រ ផងដែរ តំណាង​ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋសឹង្ហបុរី៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១