ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្តីពី «រដ្ឋាភិបាលសកល» នៅសាធារណរដ្ឋសឹង្ហបុរី
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាស្តីពី «រដ្ឋាភិបាលសកល» (Global Government Summit) នៅសាធារណរដ្ឋសឹង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនបានជូនដំណើរប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕