ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ និងជាប្រធានគណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ផ្ដល់បាឋកថាចំណេះដឹងទូទៅស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុង​រដ្ឋបាល​សាធារណៈ សម្រាប់និស្សិតបរិញ្ញាប័ត្រនិងបរិញ្ញាប័ត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


(ភ្នំពេញ)៖ នៅថ្ងៃទី១១ និង១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្ដល់បាឋកថាចែករំលែក បទពិសោធន៍ ចំណេះដឹងទូទៅ ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់និស្សិតបរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


ពិធីនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ព្រះសង្ឃនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាប័ត្រនិងបរិញ្ញាប័ត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងការចូលរួមពីតំណាងមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិនព្រះកុសមៈផងដែរ សរុបមានអ្នកចូលរួម ចំនួនប្រមាណ៥៥០នាក់


ការផ្ដល់បាឋកថានេះ គឺជាការចែករំលែកបទពិសោធន៍ការងារជាង៤ទសវត្សរ៍ក្នុងរដ្ឋបាលសាធារណៈ របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ប្អូនៗនិស្សិតបរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១