ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមានិងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី (ហៅវត្តវាលកន្សែង) នៅស្រុកឆ្លូង ខេត្តក្រចេះ


(ឆ្លូង-ក្រចេះ)៖ នៅព្រឹកថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី (ហៅវត្តវាលកន្សែង) ស្ថិតនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការីចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១