សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើក ការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១


(កំពង់ស្ពឺ)៖ នៅព្រឹក ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​នៅ​កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន​សាង​សង់​ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មាន​ប្រវែង​ជាង​​៩៥ គីឡូម៉ែត្រ។ ក្នុងពិធីនេះ ក៏វត្តមាន​ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​មុខងារ​​សាធារណៈ ចូលរួមផងដែរ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១