ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ​ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក លឹម ជុច ត្រូវជាឪពុកក្មេករបស់ លោក អុប ប៊ុនណាង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត


(កំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ​ ទី១១​ ខែធ្នូ ឆ្នាំ២០២២នេះ លោក ពេជ្រ និពន្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ និងបច្ច័យ ចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ​ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក លឹម ជុច ត្រូវជាឪពុកក្មេករបស់ លោក អុប ប៊ុនណាង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត នៅគេហដ្ឋានសព ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ​៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១