ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃ​ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើត របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល


(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍​ ទី០៨​ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ សំអាត អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃ​ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង​ ដែលត្រូវជាឪពុកបង្កើត របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្ទះ​លេខ១៧ ផ្លូវលេខ៦០៤​​ សង្កាត់​បឹងកក់២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១