ពិធី​បើកការដ្ឋានសាងសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួមជាមួយឯកឧត្តមJacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១