ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ រៀបចំដោយសភាកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មហាសន្និបាតអាយប៉ា (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAIPA និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូសភាប្រទេសសមាជិកអាយប៉ា សភាសង្កេតការណ៍ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ៕