សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀត
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២
(សៀមរាប)៖ នៅព្រឹក ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់នោះ។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងដែរ៕