ពិធីប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា


(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន។


ពិធីនេះ បានប្រព្រឹត្តទៅនៅសាលសវនាការនៃ អ.វ.ត.ក. ដោយមានការចូលរួមពី ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និង Dr. Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ តំណាងអោយអង្គការសហប្រជាជាតិ រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីនៃអង្គទូត និងមន្រ្តីរដ្ឋាភិបាលជារដ្ឋមន្ត្រី រដ្ឋលេខាធិការតំណាងក្រសួងស្ថាប័នជាច្រើនរូបទៀត ក្នុងនោះឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏មានវត្ដមានក្នុងពិធីនេះផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១