ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៨ នៅវត្តពោធិព្រឹក្សហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ


(ឆ្លូង-ក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងក្រុមញាតិគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តពោធិព្រឹក្សហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១