ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តក្ដីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២
(ព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងក្រុមញាតិគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដោយនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕