ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល


(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់មានជាអាទិ៍៖
១).ការជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១០
២).ការពិនិត្យនីតិវិធីនៃការជ្រើសរើសកម្មសិក្សាការីចូលរួមវគ្គបណ្តុះបណ្តាលបន្តឆ្នាំ២០២៣ និង
៣).បញ្ហាផ្សេងៗ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១