ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ


(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ តំណាងឱ្យមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៉ឹង គៀត ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវជាឪពុកលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយបានទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១:៥០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១