ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលបំពេញបន្ថែមលើសេចក្តីព្រាងស្តីពី “នីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ” នៅខេត្តកំពង់ស្ពឺ ដែលកិច្ចប្រជុំស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មកពីក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរមុខងារសាធារណៈ មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលស្រុកក្រុងទាំង៨នៃខេត្តកំពង់ស្ពឺ សរុបអ្នកចូលរួមមានប្រមាណ១០០ នាក់។


សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិនេះនឹងត្រូវបានរៀបចំឡើង នៅគ្រប់រាជធានីខេត្តទាំងប្រទេស៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១