សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។


ពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ជាសមាជិករាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សាកលវិទ្យាធិការ សាស្ត្រាចារ្យ សិក្ខាកាមវគ្គមន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាសាលា គណគ្រប់គ្រងសាលា សិស្សមន្ត្រី និងកម្មសិក្សាការី ព្រមតំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមមានប្រមាណ ២៧០៦ អង្គ/នាក់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១