ពិធីពណ៌រូបថតរំលឹកខួបលើកទី៣០ នៃតួនាទីរបស់ប្រទេសអូស្ត្រាលីក្នុងសម័យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) និងខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា-អូស្រ្តាលី


(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានរៀបចំពិធីពិពណ៌រូបថតរំលឹកខួបលើកទី៣០ នៃតួនាទីរបស់ប្រទេសអូស្ត្រាលីក្នុងសម័យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) និងខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា-អូស្រ្តាលី ដែលបានប្រពឹត្តទៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal)។


ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ (UNTAC) ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តំណាងអង្គទូតនៃប្រទេសមួយចំនួន និងតំណាងអង្គការក្រៅរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចូលរួមក្នុងកម្មពិធីនោះផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១