ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍សម្រាប់សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី២ និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» សម្រាប់សិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី២ នៃវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសិក្ខាមជាន់ខ្ពស់មកពីក្រសួង ស្ថាប័ន ថ្នាក់អគ្គនាយករង អគ្គនាយក អភិបាលរង អភិបាលខេត្ត រហូតដល់រដ្ឋលេខាធិការ និងសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល សរុបអ្នកចូលរួមចំនួនមានប្រមាណជាង២៥០នាក់។


ការចូលរួមចំណែកផ្តល់បាឋកថារបស់ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល គឺជាផ្នែកមួយវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍសមត្ថភាពជូនដល់មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គសំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តគោលនយោបាយកំណែទម្រង់នានា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជាតិមាតុភូមិ ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១