ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល ស្រង់ព្រះគន្ធវារី និងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យសម្រាប់ព្រះសង្ឃមួយខ្នង ក្នុងឃុំជើងភ្នំ
(បាភ្នំ-ព្រៃវែង)៖ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នំា២០២២ នៅក្នុងបរិវេណវត្តជ្រៃឧត្តម ស្ថិតក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានការប្រារព្ធពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គលស្រង់ព្រះគន្ធវារី និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យសម្រាប់ព្រះសង្ឃមួយខ្នងនៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះវនរ័តកិតិ្តបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចូលរួមផងដែរ ព្រមជាមួយព្រះមេគុណខេត្ត និងព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាគណៈប្រតិភូអមដំណើរ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៨០០អង្គ នាក់។