កិច្ចប្រជុំលើកទី២ របស់អនុគណៈកម្មាធិការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ


(ទីស្តីការក្រសួង)៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មាធិការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសម្មភាពការងារសំរាប់អនុវត្តក្នុងរយៈពេលខ្លី និងមធ្យមរបស់អនុគណៈកម្មាធិការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្ស ដោយមានវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកអនុគណៈកម្មាធិការ ព្រមទាំងតំណាងលេខាធិការដ្ឋាននៃ គ.ក.រ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ សរុបអ្នកចូលរួមចំនួនប្រមាណ១៩រូប៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១