លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ


(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃពុធ ២រោច និងថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់លើ សេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០៣៥ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត មុននឹងដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនាពេលខាងមុខ។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ហួត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ដែលតំណាងឱ្យក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន ទាំង ២៧ ក្រសួង ស្ថាប័ន ព្រមទាំងមានការចូលរួមពីអនុប្រធាន សមាជិកលេខាធិការដ្ឋាន គ.ក.រ និងអង្គភាពចំណុះផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១