សាកសួរសុខទុក្ខបងប្អូនពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នាកាលពីជំនាន់ប៉ុលពត


(ស្រុកបាភ្នំ-ខេត្តព្រៃវែង)៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឆ្លៀតក្នុងពេលចុះទៅប្រជុំការងារនៅស្រុកបាភ្នំ ខេត្តព្រៃវែង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសាកសួរសុខទុក្ខបងប្អូនពលរដ្ឋចាស់ៗប្រមាណ ១៧០នាក់ ដែលធ្លាប់រស់នៅជាមួយគ្នាក្នុងភូមិឃ្លាំង ឃុំឈើកាច់កាលពីជំនាន់ប៉ុលពត តាំងពីជាង៤០ឆ្នាំមុន។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូនអំណោយដល់បងប្អូនទាំងនោះរួមមានភួយមួយ អាវរងា និងថវិកាមួយចំនួនផង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១