ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈ


(ព្រះសីហនុ)៖ ក្នុងឱកាសចូលរួមកម្មវិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារធារណៈ បានឆ្លៀតជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៅមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ។


ថ្លែងក្នុងការជួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការយើងទាំងអស់ត្រូវពុះពាររស់នៅធ្វើការតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការយើងទាំងអស់ នៃមន្ទីរទាំងមូលត្រូវខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនគ្រប់ពេលវេលា ដើម្បីធ្វើជាសេនាធិការដ៏មានប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តព្រះសីហនុលើវិស័យមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១