ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញកាត់វិញ្ញាសាសរសេរលើកទី២ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគសម្រាប់ដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ បានអញ្ជើញចូលរួមកាត់វិញ្ញាសាសរសេរលើកទី២ នៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី២ មានបេក្ខជនសរុបចំនួន២០៣អង្គ/នាក់ (ស្រី៥៧នាក់) ដែលជាបេក្ខជនបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុបនៃស្ថាប័នពាក់ព័ន្ធ រួមទាំងផ្នែកអប់រំ សុខាភិបាល ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល៕