ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញចូលរួមពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ លើកទី១២ នៃសាលាភូមិន្ទ​រដ្ឋបាល


(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគសម្រាប់ដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមពិនិត្យដំណើរការប្រឡង ដែលបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។


ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុបនៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមទាំងផ្នែកអប់រំ សុខាភិបាល ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១