ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Zoom)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវតំណាងក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ជាសមាជិក ឯកឧត្ដម លោកជំទាវអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ១៥០រូប។
កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖
១)-ការបង្ហាញពីសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ (២០២២-២០៣៥)
២)-ការបង្ហាញពីការកសាងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងបៀវត្ស តាមប្រព័ន្ធព័ត៌មានវិទ្យា និង
៣)-បញ្ហាផ្សេងៗមួយចំនួនទៀត។