លោកជំទាវ វ៉ាន់ ម៉ារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា អ៊ុក សារូ ត្រូវជាម្តាយបង្កើតលោកជំទាវ ស្រី សទ្ធា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ វ៉ាន់ ម៉ារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា អ៊ុក សារូ ត្រូវជាម្តាយបង្កើតលោកជំទាវ ស្រី សទ្ធា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១