ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក កែវ សុវណ្ណសេរី ត្រូវជាស្វាមីរបស់លោកស្រី ហ៊ុយ ដាលីន អធិការ នៃអគ្គាធិការដ្ឋាន


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក កែវ សុវណ្ណសេរី ត្រូវជាស្វាមីរបស់លោកស្រី ហ៊ុយ ដាលីន អធិការ នៃអគ្គាធិការដ្ឋាន ដែលបានទទួល មរណភាព នៅថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋានលេខ១៣៩ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១