ពិធីប្រកាសចូលកាន់ មុខតំណែងថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្រសួងមុខងារសាធារណៈ ចំនួន ៤៨ នាក់


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ មានការរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈចំនួន ៤៨ រូប ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។


ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណ: ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរងប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួងជាច្រើនរូបទៀត ដោយមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ (Zoom) សរុបមានចំនួនប្រមាណជាង ៣០០ នាក់។


យោងតាមព្រះរាជក្រឹត្យ និង អនុក្រឹត្យ មន្ត្រីរាជការក្រសួងមុខងារសាធារណៈត្រូវបានទទួលការតែងតាំងចំនួន៤៨រូបរួមមាន៖ អនុរដ្ឋលេខាធិការចំនួន៥រូប ទីប្រឹក្សាក្រសួងចំនួន៤រូប ដែលថ្នាក់ស្មើអនុរដ្ឋលេខាធិការ ចំនួន២រូប និងថ្នាក់ស្មើ អគ្គនាយកចំនួន២រូប អគ្គនាយកចំនួន៤រូប អគ្គាធិការចំនួន១រូប អគ្គនាយករងចំនួន១៣រូប អគ្គាធិការរងចំនួន២រូប និងប្រធាននាយកដ្ឋានចំនួន១៩រូប។


បន្ទាប់ពីការអានព្រះរាជក្រឹត្យនិងអនុក្រឹត្យស្តីពីការតែងតាំងមន្រ្តីរាជការរបស់ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និង ការធ្វើការប្តេជ្ញាចិត្តតំណាងសមាសភាពដែលត្រូវតែងតាំង ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខាបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលទើបតែងតាំងថ្មីនិងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណ:។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១