ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3 និងកិច្ចប្រជុំមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ លើកទី២០
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និង ACCSM+3 និងកិច្ចប្រជុំមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ លើកទី២០។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកសាលាភូមិន្ទរដ្ឋបាល អគ្គនាយកគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយកគោលនយោបាយមុខងារសាធារណៈ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។