ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក មុំ សំអុល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០
ខេត្តព្រៃវែង៖ កាលពីរសៀលថ្ងៃអង្គារ ០៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក មុំ សំអុល ត្រូវជាឪពុកបង្កើត របស់លោក មុំ វីរៈ នាយកខុទ្ទកាល័យក្រសួងមុខងារសាធារណៈ នៅគេហដ្ឋាននៃសព ផ្ទះលេខ១២ ផ្លូវជាតិលេខ១១ ភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។