ឯកឧត្តម យក់ ប៊ុនណា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចាស់ជរា មានជីវភាពទីទាល់ហើយមានសមាជិកគ្រួសារច្រើន សមាជិកគ្រួសារមានជម្ងឺ ពិការនៃឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ៖ ឯកឧត្តម យក់ ប៊ុនណា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចាស់ជរា មានជីវភាពទីទាល់ហើយមានសមាជិកគ្រួសារច្រើន សមាជិកគ្រួសារមានជម្ងឺ ពិការនៃឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ខេត្តក្រចេះ៖ កាលពីថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកចិត្របុរី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចិត្របុរី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុសលាវ នាពេលររៀល បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋចាស់ជរា មានជីវភាពទីទាល់ហើយមានសមាជិកគ្រួសារច្រើន សមាជិកគ្រួសារមានជម្ងឺ ពិការនៃឃុំបុសលាវ ចំនួន៤០គ្រួសារ ព្រមទាំងបានផ្តល់សម្ភារៈក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មុង ១ អាវ ១ ខោ ១ ខោអាវក្មេង ១ឈុត ថ្នាំ KINALទឹក ១ដប និងថវិកាចំនួន ១០,០០០រៀល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១