សិក្ខាសាលា ស្ដីពី «ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់»
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបើកសិក្ខាសាលា ស្ដីពី៖ «ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់» សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំដែលជា អគ្គនាយក និងអគ្គនាយករង ក្រោមគម្រោងសហការរវាង សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈប្រទេសសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង មកពីគ្រប់ក្រសួង ស្ថាប័ន សរុបចំនួន ៤០រូប។