ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ព្រមទាំងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអង្គតាម៉ិញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ យ៉ាងច្រើនកុះករ ពោរពេញដោយសេចក្តីជ្រះថ្លា រីករាយដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋបានមកធ្វើបុណ្យកាន់បិណ្ឌវេនទី១នេះរួមគ្នា តាមប្រពៃណីព្រះពុទ្ធសាសនា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១