ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមុខងារសាធារណៈ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមួយចំនួនរួមមាន អនុប្រធាននាយកដ្ឋាន និងអនុប្រធានការិយាល័យ នៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ តំណាងអគ្គាធិការដ្ឋាន អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ប្រធានអង្គភាពលទ្ទកម្ម និងតំណាងនាយកសាលាភូមិន្ទរដ្ឋបាល ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១